បញ្ញត្តិ និង លក្ខខណ្ឌប្រើប្រាស់

របស់

កម្មវិធីទូរស័ព្ទដៃ និងកាតសមាជិក

 

តាមរយៈការចុះឈ្មោះបង្កើតគណនី លើ កម្មវិធីទូរស័ព្ទដៃរបស់ ខយ តេ កម្ពុជា (KOI Thé Cambodia mobile application) (“App”) ដែលជាកម្មសិទ្ធិរបស់ និងត្រូវបានដាក់ឱ្យដំណើរការដោយ ក្រុមហ៊ុន ការ៉ាណាក កយ កាហ្វេ ភីធីអ៊ី អិលធីឌី (Karanak KOI Café Pte., Ltd.)
(“ក្រុមហ៊ុន”) ​ និងអ្នកផ្តល់អាជ្ញាប័ណ្ណរបស់ក្រុមហ៊ុន (ប្រសិនបើមាន) ដើម្បីចុះឈ្មោះ
កាតសមាជិក របស់ ខយ តេ កម្ពុជា (Koi Thé Cambodia membership) (“កាត”) សម្រាប់សមាជិកភាពជាមួយនឹងក្រុមហ៊ុន លោកអ្នក យល់ព្រម និងត្រូវបានចងភ្ជាប់កាតព្វកិច្ចក្រោមបញ្ញត្តិ និងលក្ខខណ្ឌដូចខាងក្រោម (“បញ្ញត្តិ និងលក្ខខណ្ឌ”)៖

ការយល់ព្រមចំពោះបញ្ញត្តិ និងលក្ខខណ្ឌ

  1. ក្រុមហ៊ុន រក្សាសិទ្ធិក្នុងការកែប្រែ បញ្ញត្តិ និងលក្ខខណ្ឌទាំងនេះនៅពេលណាមួយក៏បាន​ ស្របតាមតាមឆន្ទានុសិទ្ធិរបស់ខ្លួន ដោយមិនមានការជូនដំណឹងអ្វីឡើយ។ ការកែប្រែ ត្រូវមានប្រសិទ្ធភាពអនុវត្តភ្លាម បន្ទាប់ពីការកែប្រែនោះត្រូវបានដាក់នៅលើ App។
  2. ទោះបីក្រុមហ៊ុន ខិតខំដោយសមហេតុផលក្នុងការជូនដំណឹងអំពីការកែប្រែរបស់បញ្ញត្តិ និងលក្ខខណ្ឌ វាជាការទទួលខុសត្រូវទាំងស្រុងរបស់លោកអ្នកក្នុងការពិនិត្យ តាមដាន បញ្ញត្តិ និងលក្ខខណ្ឌទាំងនេះពីពេលមួយទៅពេលមួយ ដើម្បីទទួលបាននូវបច្ចុប្បន្នភាពអំពីការកែប្រែ។ ការបន្តប្រើប្រាស់ App ឬកាត របស់លោកអ្នក បន្ទាប់ពីមានការកែប្រែណាមួយនៃបញ្ញត្តិ និងលក្ខខណ្ឌ នឹងត្រូវបានចាត់ទុកជាការយល់ព្រមរបស់លោកអ្នកចំពោះការកែប្រែនោះ។

មាតិកា (Content)

  1. រាល់សំណេរ (texts) កម្មវិធីសម្រាប់អ្នកប្រើប្រាស់​ (interfaces) ក្រាហ្វិក (graphics) រូបភាព ពាណិជ្ជនាម ស្លាកសញ្ញា (logo) សម្លេង តន្រ្តី សិល្បៈកម្ម (artworks) និងលេខកូដកុំព្យូទ័រ​ (computer code) ទាំងអស់ រួមបញ្ចូលដោយមិនកំណត់ត្រឹមតែ ការរចនា រចនាសម្ព័ន្ធ ការជ្រើសរើស និងការរៀបចំរបស់ចំណុចនានាដែលបានរៀបរាប់ខាងដើម ដែលមាននៅលើ App  ឬកាត គឺជាកម្មសិទ្ធិ ត្រូវបានគ្រប់គ្រង ឬផ្តល់សិទ្ធិដោយ ឬទៅឱ្យក្រុមហ៊ុន (“Content”)។
  2. មិនមានផ្នែកណាមួយរបស់ App  កាត ឬ Content អាចត្រូវបានបកប្រែ ចម្លង ផលិតឡើងវិញ បោះពុម្ពឡើងវិញ បង្ហោះ ផ្សព្វផ្សាយ បង្ហាញជាសាធារណៈ សរសេរជាកូដ (encoded) បញ្ជូន ឬចែកចាយ ក្នុងបែបបទណាមួយ ដោយមិនមានការយល់ព្រមជាលាយលក្ខណ៍អក្សរទុកជាមុនពីក្រុមហ៊ុនឡើយ។
  3. លោកអ្នក អាចប្រើប្រាស់ Content ណាមួយនៅលើ App​​​ ដែលក្រុមហ៊ុនមានបំណងដាក់ឱ្យមាន សម្រាប់ទាញយកពី App ក្នុងលក្ខខណ្ឌដែលលោកអ្នក៖

(ក) មិនកែប្រែព័ត៌មានណាមួយ

(ខ) ប្រើប្រាស់ព័ត៌មាន សម្រាប់តែគោលបំណងផ្ទាល់ខ្លួនរបស់លោកអ្នក មិនមែនសម្រាប់គោលបំណងពាណិជ្ជកម្ម និងគោលបំណងខុសច្បាប់ណាមួយ ឬដែលត្រូវបានហាមឃាត់ដោយបញ្ញត្តិ និងលក្ខខណ្ឌ ឬច្បាប់គ្រប់គ្រង (ដូចមាននិយមន័យកំណត់ក្នុងប្រការ ៤៨ ខាងក្រោម) និង

(គ)  មិនផ្តល់ការអះអាង ឬការធានាណាមួយពាក់ព័ន្ធនឹង Content។

សមាជិកភាព និងប្រភេទ

  1. សមាជិកភាពជាមួយនឹងក្រុមហ៊ុន និងការប្រើប្រាស់ App មិនមែនសម្រាប់បុគ្គលណាម្នាក់ ដែលរស់នៅក្នុងព្រះរាជាណាចក្រកម្ពុជា ដែលមានអាយុតិចជាង ១៨ (ដប់ប្រាំបី) ឆ្នាំ គិត ត្រឹមកាលបរិច្ឆេទនៃការចុះឈ្មោះជាសមាជិកនៅលើ App ឡើយ (“សមាជិកភាព”)។​
  2. កាត សមាជិកភាព និងគណនី (ដូចមាននិយមន័យកំណត់ក្នុងប្រការ ១២ ខាងក្រោម) មិនអាចត្រូវបានផ្ទេរ និងអាចប្រើប្រាស់បានដោយបុគ្គលតែម្នាក់ ដែលកាតនោះត្រូវបានចុះឈ្មោះជាមួយនឹងក្រុមហ៊ុនតែប៉ុណ្ណោះ។
  3. ជាឆន្ទានុសិទ្ធិរបស់ខ្លួន ក្រុមហ៊ុន ពីពេលមួយទៅពេលមួយ អាចកំណត់លក្ខណៈពិសេស (feature) និង/ឬ អត្ថប្រយោជន៍សម្រាប់ប្រភេទនីមួយៗនៃសមាជិកភាព (ឧទាហរណ៍ដូចជា ការផ្តល់ជូនភេសជ្ជៈដោយឥតគិតថ្លៃក្នុងខែកំណើត ពិន្ទុសមាជិក (members points) ឬពិន្ទុដែលអាចប្តូរជារង្វាន់ (reward points) សម្រាប់ផ្លាស់ប្តូរជាផលិតផល សេវាកម្ម ឬទំនិញណាមួយរបស់ក្រុមហ៊ុនជាដើម) (“អត្ថប្រយោជន៍សមាជិក (Membership Feature)”) ដោយជូនដំណឹងទៅកាន់លោកអ្នកតាមរយៈ App (in-App notification) ឬតាមរយៈការ
    ផ្ញើសារទៅលេខទូរស័ព្ទដៃ ឬអ៊ីមែល ដែលបានចុះឈ្មោះពេលបង្កើតគណនី។
  4. ក្រុមហ៊ុន អាចផ្តល់អត្ថប្រយោជន៍សមាជិក (Membership Feature) ភ្ជាប់ជាមួយនឹងកាលបរិច្ឆេទផុតសុពលភាព និងបញ្ញត្តិ និងលក្ខខណ្ឌជាក់លាក់ ដែលត្រូវអនុវត្ត។ អត្ថប្រយោជន៍ សមាជិក (Membership Feature)  មិនអាចត្រូវបានផ្ទេរ ឬប្តូរជាទឹកប្រាក់ឡើយ។
  5. ជាឆន្ទានុសិទ្ធិរបស់ខ្លួន ក្រុមហ៊ុន រក្សាសិទ្ធិក្នុងការកែប្រែ ព្យួរ ឬបញ្ចប់អត្ថប្រយោជន៍ សមាជិក (Membership Feature) ដែលបានផ្តល់ជូននៅពេលណាមួយក៏បាន ដោយមិនចាំបាច់មានការជូនដំណឹង និង/ឬហេតុផលណាមួយឡើយ។
  6. សេចក្តីលម្អិតពាក់ព័ន្ធនឹង ប្រភេទរបស់សមាជិកភាព ប្រភេទពិន្ទុ ចំណុចតម្រូវ និង
    សុពលភាពរបស់សមាជិកភាពនីមួយៗ ក៏ដូចជាអត្ថប្រយោជន៍សមាជិក (Membership Feature) មាននៅក្នុងឯកសារខាងក្រោម៖

(ក) គោលការណ៍សមាជិកភាព (Membership Policy) និង

(ខ) គោលការណ៍ផ្តល់រង្វាន់ (Reward Policy)។

គណនី និងសុវត្ថិភាព

  1. បន្ទាប់ពីទទួលបានកាត លោកអ្នក ត្រូវបំពេញការចុះឈ្មោះជាសមាជិកភាពដោយប្រើប្រាស់​ App ដើម្បីបង្កើតគណនី (រួមបញ្ចូលទាំងការបង្កើតអត្តសញ្ញាណអ្នកប្រើប្រាស់ (user ID)​ លេខសម្ងាត់ (password)​ លេខទូរស័ព្ទដៃ អ៊ីមែល និងព័ត៌មានជាក់លាក់ផ្សេងទៀត) (“គណនី”)។ លោកអ្នក ដែលបានដាក់ពាក្យចុះឈ្មោះកាតបានសម្រេច នឹងទទួលបានការជូនដំណឹងដើម្បីផ្ទៀងផ្ទាត់គណនី មុនពេលក្រុមហ៊ុនបញ្ជាក់អំពីការចុះសមាជិកភាព និងការបង្កើតគណនីនោះ។ សម្រាប់គណនីណាមួយ ដែលមិនមានការបញ្ជាទិញ (order)​ (ដូចមាននិយមន័យកំណត់ក្នុងប្រការ ២៧ ខាងក្រោម) ទាល់តែសោះ ក្នុងអំឡុងពេល ០៣ (បី) ឆ្នាំ គិតចាប់ពីកាលបរិច្ឆេទដែលក្រុមហ៊ុនបញ្ជាក់អំពីការចុះសមាជិកភាព និងការបង្កើតគណនី ក្រុមហ៊ុនត្រូវមានឆន្ទានុសិទ្ធិក្នុងការបញ្ចប់សមាជិកភាព និងគណនីនោះ ដោយមិនមានការជូនដំណឹងអ្វីទាំងអស់ទៅកាន់លោកអ្នក។
  2. លោកអ្នក ត្រូវទទួលខុសត្រូវទាំងស្រុងក្នុងការរ​ក្សាការសម្ងាត់លើព័ត៌មាន ដែលលោកអ្នកកាន់សម្រាប់គណនី រួមបញ្ចូលទាំងអត្តសញ្ញាណអ្នកប្រើប្រាស់ (user ID) លេខសម្ងាត់ (password) និងសម្រាប់សកម្មភាពទាំងអស់ដែលកើតឡើង ឬត្រូវបានប្រតិបត្តិការក្រោមគណនីរបស់លោកអ្នក។ លោកអ្នក ត្រូវជូនដំណឹងទៅកាន់ក្រុមហ៊ុនភ្លាមៗ អំពីកាតដែលបានបាត់បង់ ឬត្រូវបានលួច ការប្រើប្រាស់អត្តសញ្ញាណអ្នកប្រើប្រាស់ (user ID)
    លេខសម្ងាត់ (password)​ គណនីរបស់លោកអ្នកដោយមិនមានការអនុញ្ញាត ឬ ការរំលោភបំពានលើលក្ខខណ្ឌសុវត្ថិភាពផ្សេងទៀត
  3. លោកអ្នក អាចត្រូវបានតម្រូវឱ្យទទួលខុសត្រូវចំពោះការបាត់បង់ ដែលក្រុមហ៊ុន ឬអ្នកប្រើប្រាស់ដទៃទៀតរបស់ App ឬកាត ទទួលរង ដែលការបាត់បង់នោះបណ្តាលមកពីការមិនបានរក្សា សុវត្ថិភាព និងភាពសម្ងាត់នៃព័ត៌មានរបស់គណនី ឬទូរស័ព្ទដៃត្រូវបានលួច ឬមានការបាត់បង់ទូរស័ព្ទដៃ ដែលមានតំឡើង App រួមទាំងព័ត៌មានសម្រាប់ចូលប្រើប្រាស់ (access) គណនី ឬរបស់កាត។​ ក្រុមហ៊ុន មិនទទួលខុសត្រូវចំពោះទិន្នន័យ (ដូចមាននិយមន័យកំណត់ក្នុងប្រការ ៣៦ ខាងក្រោម) (ប្រសិនបើមាន) ដែលមាននៅលើកាត និង/ឬរបស់សមាជិកភាព ឬគណនី ដែលត្រូវបានលួច ឬបាត់បង់ឡើយ។​ លោកអ្នក ត្រូវជូនដំណឹងទៅកាន់ក្រុមហ៊ុនភ្លាម អំពីហេតុការណ៍នោះ។
  4. ចំពោះការបាត់បង់កាត ទោះដោយមូលហេតុណាមួយក៏ដោយ លោកអ្នកត្រូវទទួលខុសត្រូវទាំងស្រុងលើរាល់ការចំណាយសម្រាប់ការជំនួសកាតថ្មី។ ក្រុមហ៊ុន យល់ព្រមបន្តសមាជិកភាព អត្ថប្រយោជន៍សមាជិក (Membership Feature) រួមបញ្ចូលទាំង ពិន្ទុសមាជិក (members points) ដែលបានសន្សំ ឬពិន្ទុដែលអាចប្តូរជារង្វាន់ (reward points) (ប្រសិនបើមាន) ដែលក្រុមហ៊ុនបានផ្តល់ទៅឱ្យកាត ដែលត្រូវបានលួច ឬបាត់បង់នោះ នៅមុនពេល លោកអ្នក បិទដំណើរការ (deactivate) កាតនោះ តាមរយៈ App។
  5. លោកអ្នក មិនអាចប្រើប្រាស់កាត អត្តសញ្ញាណអ្នកប្រើប្រាស់ (user ID) លេខសម្ងាត់ (password)​ ឬគណនីរបស់អ្នកផ្សេង ដោយមិនមានការយល់ព្រមជាលាយលក្ខណ៍អក្សរទុកជាមុនពីម្ចាស់ កាត អត្តសញ្ញាណអ្នកប្រើប្រាស់ (user ID) លេខសម្ងាត់ (password)​ ឬគណនីឡើយ។ ក្រុមហ៊ុន មិនទទួលខុសត្រូវចំពោះការបាត់បង់ ឬការខូចខាត ដែល             បណ្តាលមកពីលោកអ្នកខកខានមិនបានគោរពកាតព្វកិច្ចនេះ។

ការប្រើប្រាស់ App

  1. លោកអ្នក មិនត្រូវប៉ុនប៉ងចូលប្រើប្រាស់ (access) ទាញយក ចម្លង ឬត្រួតពិនិត្យផ្នែកណាមួយរបស់ App ឬ App ឬ Content ណាមួយ ឬតាមរយៈវិធីណាមួយ ផលិតឡើងវិញ ឬបញ្ចៀសរចនាសម្ព័ន្ធបន្លាស់ទី (navigational structure) ឬការបង្ហាញរបស់ App ឬ Content ណាមួយ ដែលជាការប៉ុនប៉ង តាមដាន ឬដើម្បីទទួលបាន ឬសម្រាប់តាមដាន ​ឬទទួលបានទិន្នន័យ ព័ត៌មាន ខ្លឹមសារ ឬឯកសារណាមួយ (ដូចជា អត្តសញ្ញាណអ្នកប្រើប្រាស់ (user ID) លេខសម្ងាត់ (password)​ អត្តសញ្ញាណផ្ទាល់ខ្លួន (personal identification) ឬព័ត៌មានអំពីការទូទាត់ ឬកាតឥណទាន ដែលមិនមែនជាព័ត៌មានរបស់លោកអ្នកផ្ទាល់)​ តាមរយៈមធ្យោបាយណាមួយ ដែលមិនត្រូវបានដាក់ឱ្យមានដោយចេតនានៅលើ App ឡើយ។
  2. លោកអ្នក មិនត្រូវប៉ុនប៉ងទទួលឱ្យបាននូវការចូលប្រើប្រាស់ (access)  ដែលមិនមានការអនុញ្ញាត ចំពោះផ្នែកណាមួយរបស់ App ឬ App ហេដ្ឋារចនាសម្ព័ន្ធរបស់ App បណ្តាញ ប្រព័ន្ធ ឬម៉ាស៊ីនមេ (server) ណាមួយ ដែលត្រូវបានភ្ជាប់នឹង App ឬលក្ខណៈពិសេស (feature) ណាមួយ ដែលមាននៅលើ App ឬផ្តល់តាម App តាមរយៈការលួចចូល (hacking) ឬតាមមធ្យោបាយណាមួយផ្សេងទៀត។​
  3. លោកអ្នក មិនត្រូវប៉ុនប៉ង ឬធ្វើតេស្តលើចំណុចខ្សោយ (vulnerability) របស់ App
    ហេដ្ឋារចនាសម្ព័ន្ធរបស់ App បណ្តាញ ប្រព័ន្ធ ឬម៉ាស៊ីនមេ (server) ណាមួយ ដែលត្រូវបានភ្ជាប់នឹង App ឬរំលោភបំពានលើសុវត្ថិភាព ឬវិធានការសម្រាប់ផ្ទៀងផ្ទាត់បញ្ជាក់ថាពិតប្រាកដ (authentication  measures) លើ App  ឬបណ្តាញ ប្រព័ន្ធ ឬម៉ាស៊ីនមេ (server)
    ណាមួយ ដែលត្រូវបានភ្ជាប់នឹង App ឡើយ។
  4. លោកអ្នក យល់ព្រមមិនប្រើប្រាស់ឧបករណ៍ ឬសូហ្វវែរ (software) ណាមួយ ដែលរារាំង ឬប៉ុនប៉ងរារាំង ដំណើរការរបស់ App ឬប្រតិបត្តិការណាមួយ ដែលកំពុងដំណើរការនៅលើ App។
  5. លោកអ្នក​ មិនត្រូវក្លែង ឬសម្របសម្រួល អត្តសញ្ញាណ ឬព័ត៌មានណាមួយ ដើម្បីបន្លំប្រភពទិន្នន័យណាមួយ ដែលត្រូវបានផ្ញើទៅក្រុមហ៊ុននៅលើ ឬតាមរយៈ App រួមបញ្ចូលទាំងការធ្វើជា ឬការក្លែងបន្លំជា បុគ្គលណាម្នាក់ឡើយ។
  6. លោកអ្នក មិនអាចប្រើប្រាស់ App ឬ Content ណាមួយ សម្រាប់គោលបំណងខុសច្បាប់ ឬដែលត្រូវបានហាមឃាត់ដោយបញ្ញត្តិ និងលក្ខខណ្ឌទាំងនេះ ឬច្បាប់គ្រប់គ្រង ឬដើម្បីបញ្ចុះបញ្ចូលឱ្យមានសកម្មភាពណាមួយ ដែលខុសច្បាប់ ឬរំលោភបំពានសិទ្ធិរបស់ក្រុមហ៊ុន ឬរបស់បុគ្គលផ្សេងទៀត។
  7. ក្រុមហ៊ុន រក្សាសិទ្ធិក្នុងការរារាំងសកម្មភាពនានា រួមបញ្ចូលដោយមិនកំណត់ត្រឹមតែ រាល់សកម្មភាពទាំងអស់ដែលមានរៀបរាប់ខាងលើ។

ការកែប្រែ ការពន្យារ ឬការបញ្ចប់

  1. ជាឆន្ទានុសិទ្ធិរបស់ខ្លួន ក្រុមហ៊ុនរក្សាសិទ្ធិក្នុងការ កែប្រែ ព្យួរ ឬបញ្ចប់ដំណើរការនៃការចូលប្រើប្រាស់ (access) របស់លោកអ្នក ឬការចូលប្រើប្រាស់ (access) របស់លោកអ្នកចំពោះកាត ផ្នែកណាមួយរបស់ App ឬ App គណនី សមាជិកភាព ឬអត្ថប្រយោជន៍សមាជិក (Membership Feature) នៅពេលណាមួយក៏បាន ដោយមិនមាន ការជូនដំណឹង និង/ឬហេតុផលណាមួយឡើយ។ ការបន្តប្រើប្រាស់ កាត App និងគណនីរបស់លោកអ្នក បន្ទាប់ពីមានការកែប្រែ នឹងត្រូវបានចាត់ទុកជាការយល់ព្រមចំពោះការកែប្រែនោះ ហើយលោកអ្នកព្រមព្រៀងថា ក្រុមហ៊ុន មិនទទួលខុសត្រូវអ្វីឡើយចំពោះការបាត់បង់ផលប្រយោជន៍ និង/ឬការខូចខាតណាមួយ ដែលបណ្តាលមកពីការកែប្រែនោះ។
  2. ក្រុមហ៊ុន នៅពេលណាមួយក៏បាន អាច កែតម្រូវ ធ្វើការថែរក្សាជាប្រចាំ ឬបំពេញសកម្មភាពផ្សេងទៀត​ ដែលចាំបាច់សម្រាប់ដំណើរការរបស់​ App។
  3. ការមិនគោរពតាមបញ្ញត្តិ និងលក្ខខណ្ឌទាំងនេះ ការប្រើប្រាស់កាត App គណនី សមាជិកភាព អត្ថប្រយោជន៍សមាជិក (Membership Feature) ឬ Content ដែលខុសគោលដៅ អាច បណ្តាលឱ្យក្រុមហ៊ុន ព្យួរ ឬបញ្ចប់ កាត App គណនី សមាជិកភាព អត្ថប្រយោជន៍សមាជិក (Membership Feature) ឬ Content បាន រួមបញ្ចូលទាំងការចូលប្រើប្រាស់ (access)
    នាពេលបច្ចុប្បន្ន និង/ឬនៅពេលអនាគតរបស់លោកអ្នក ចំពោះគណនី ផ្នែកណាមួយរបស់ App ឬ App។ ក្រុមហ៊ុនអាចធ្វើការព្យួរ ឬបញ្ចប់ ដោយមិនមានការទទួលខុសត្រូវណាមួយឡើយ ចំពោះលោកអ្នក និង/ឬបុគ្គលណាម្នាក់។
  4. អ្នកប្រើប្រាស់ត្រូវធ្វើតាមការអនុលោមតាមលក្ខខណ្ឌភ្លាមៗ រក្សាសិទ្ធិស្នើសុំការបញ្ចប់ទិន្នន័យផ្ទាល់ខ្លួន គោរពតាមសំណើសមហេតុផលទាំងអស់ពីអ្នកប្រើប្រាស់ ទាក់ទងនឹងការលុបទិន្នន័យផ្ទាល់ខ្លួនដែលនៅសល់ក្នុងកម្មវិធី។ អ្នកប្រើប្រាស់អាចស្នើសុំតាមរយៈអ៊ីមែល admin@koithecambodia.com ឬសេវាបម្រើអតិថិជនតាមរយៈ +855 70 332925 ឬ Telegram ID: @KOITheKHApp

ប្រតិបត្តិការ​ និង បញ្ញត្តិ និងលក្ខខណ្ឌផ្សេងៗ

  1. បញ្ញត្តិ និងលក្ខខណ្ឌផ្សេងទៀត អាចត្រូវបានអនុវត្តលើប្រតិបត្តិការ ដែលលោកអ្នកអាចធ្វើតាមរយៈគណនីរបស់លោកអ្នក ដូចជាការលក់-ទិញ ផលិតផល ឬសេវាកម្មរបស់ក្រុមហ៊ុន ទោះតាម App ឬដោយផ្ទាល់នៅហាង ខយ តេ (KOI Thé)​ តែម្តង (“ហាង”) រួមបញ្ចូលទាំង ការបញ្ជាទិញ ​(Order) ផលិតផល ឬសេវាកម្មនៅលើ App សម្រាប់ការទៅយកការបញ្ជាទិញ ឬការដឹកជញ្ជូន ឬនៅហាងផ្ទាល់ (“ការបញ្ជាទិញ​ (Order)”) អត្ថប្រយោជន៍សមាជិក (Membership Feature) ដូចជាពិន្ទុសមាជិក (members points) ឬពិន្ទុដែលអាច
    ប្តូរជារង្វាន់ (reward points) កម្មវិធីប្រកួត ការផ្សព្វផ្សាយកម្មវិធី (promotions) ឬលក្ខណៈពិសេស    ស្រដៀងគ្នាផ្សេងទៀត (“បញ្ញត្តិនិងលក្ខខណ្ឌជាក់លាក់”) ដែលទាំងអស់នេះ បង្កើតជាផ្នែកមួយនៃបញ្ញត្តិ និងលក្ខខណ្ឌនេះ តាមរយៈការយោង។
  2. ករណីមានភាពផ្ទុយគ្នារវាងបញ្ញត្តិ និងលក្ខខណ្ឌទាំងនេះ ជាមួយនឹងបញ្ញត្តិ និងលក្ខខណ្ឌជាក់លាក់ បញ្ញត្តិ និងលក្ខខណ្ឌជាក់លាក់ ត្រូវមានឧត្តមានុភាពអនុវត្តលើការប្រើប្រាស់របស់លោកអ្នកចំពោះ ផ្នែក លក្ខណៈពិសេស (feature) ឬសេវាកម្មណាមួយនោះ។
  3. ប្រតិបត្តិការ ដែលជាការលក់-ទិញផលិតផល ឬសេវាកម្មរបស់ក្រុមហ៊ុន ទោះតាមរយៈ App ឬនៅហាង គឺធ្វើឡើងរវាងក្រុមហ៊ុន (ជាអ្នកលក់)​ និងលោកអ្នក (ជាអ្នកទិញ) តែប៉ុណ្ណោះ។ ក្រុមហ៊ុន មិនមានទំនួលខុសត្រូវ ឬកាតព្វកិច្ចអ្វីទាំងអស់ពាក់ព័ន្ធនឹងការទូទាត់អនឡាញ ឬការដឹកជញ្ជូនការបញ្ជាទិញ ​(Order) (ប្រសិនបើមាន) ដែលត្រូវបំពេញដោយសេវាករផ្សេងជាភាគីតតិយជន ​ (“សេវាករផ្សេងទៀតដែលពាក់ព័ន្ធ(Participating Vendor)”) ដែល  
    សេវាករទាំងនោះ ត្រូវបានដាក់ឱ្យមាននៅលើ App សម្រាប់ផ្តល់សេវាកម្មដូចជា ដឹកជញ្ជូនការបញ្ជាទិញ​ (Order) ឬទូទាត់ប្រាក់ (រួមបញ្ចូលទាំង វិវា​ទរវាងលោកអ្នក និងសេវាករផ្សេងទៀតដែលពាក់ព័ន្ធ (Participating Vendor) ណាមួយនោះ (ប្រសិនបើមាន))។​
  4. លោកអ្នក ត្រូវបានចងភ្ជាប់កាតព្វកិច្ច ដោយបញ្ញត្តិនិងលក្ខខណ្ឌជាក់លាក់ រួមបញ្ចូលទាំងចំណុចខាងក្រោម ដែលលោកអ្នក៖

(ក) អះអាងថា លោកអ្នក មានអាយុត្រឹមត្រូវតាមផ្លូវច្បាប់ក្នុងការប្រើប្រាស់​ ឬចូលរួមក្នុងលក្ខណៈពិសេស (feature) ឬសេវាកម្មនេះ

(ខ) អនុញ្ញាតឱ្យក្រុមហ៊ុន បញ្ចូលលុយដោយផ្ទាល់ទៅក្នុងគណនីរបស់លោកអ្នក (“ទឹកប្រាក់ក្នុងគណនី​ (Account Balance)”)

(គ) អនុញ្ញាតឱ្យក្រុមហ៊ុន តាមរយៈកាត ឬការស្កេន ឃ្យូអរ កូដ (QR code) នៅលើ App នៅកន្លែងគិតលុយ ធ្វើការកាត់ទឹកប្រាក់ក្នុងគណនី (Account Balance) របស់​លោក​អ្នក ទៅទូទាត់ទឹកប្រាក់ដែលលោកអ្នកត្រូវបង់ទៅឱ្យក្រុមហ៊ុនសម្រាប់​ការបញ្ជា​ទិញ (Order) ដែលបានធ្វើឡើងនៅហាងណាមួយ

(ឃ) អនុញ្ញាតឱ្យក្រុមហ៊ុន កាត់ទឹកប្រាក់ក្នុងគណនី (Account Balance) ទៅទូទាត់ទឹកប្រាក់ ដែលលោកអ្នកត្រូវបង់ទៅឱ្យក្រុមហ៊ុនសម្រាប់ការបញ្ជាទិញ​ (Order) ដែលបានធ្វើនៅលើ App ឬសមា្រប់បង់ទៅសេវាករផ្សេងទៀតដែលពាក់ព័ន្ធ (Participating Vendor) ដូចជាសម្រាប់សេវាកម្មដឹកជញ្ជូនការបញ្ជាទិញ​ (Order) ជាដើម និង

(ង) អនុញ្ញាតឱ្យក្រុមហ៊ុន ផ្តល់ កាត់ ឬបញ្ចប់ ពិន្ទុសមាជិក (members points) និង/ឬ ពិន្ទុដែលអាចប្តូរជារង្វាន់ (reward points) ដោយផ្ទាល់។

  1. បញ្ញត្តិ និងលក្ខខណ្ឌខាងក្រោមនេះ ក៏គ្រប់គ្រង និងអនុវត្តលើការប្រើប្រាស់របស់លោកអ្នកចំពោះកាត App គណនី​ សមាជិកភាព អត្ថប្រយោជន៍សមាជិក (Membership Feature) និង/ឬ Content ផងដែរ ហើយបញ្ញត្តិ និងលក្ខខណ្ឌទាំងនោះ ត្រូវបានបញ្ចូលក្នុងបញ្ញត្តិ និងលក្ខខណ្ឌនេះ តាមរយៈការយោង។ ឯកសារ ដែលបានយោង អាចនឹងត្រូវបានកែប្រែ
    ពីពេលមួយទៅពេលមួយ និងត្រូវមានប្រសិទ្ធភាពអនុវត្តភ្លាម បន្ទាប់ពីការកែប្រែនោះត្រូវបានដាក់នៅលើ App។

(ក) គោលការណ៍សមាជិកភាព (Membership Policy)

(ខ) គោលការណ៍ផ្តល់រង្វាន់ (Reward Policy) និង

(គ) គោលការណ៍ពិន្ទុដែលអាចប្តូរជារង្វាន់ (Redeem Points Policy)។

  1. ក្រុមហ៊ុន រក្សាសិទ្ធិក្នុងការកំណត់ពេលវេលា បញ្ជីរាយមុខទំនិញ ចំណុះ/បរិមាណផលិតផល ឬសេវាកម្មដែលមាននៅលើ App សម្រាប់ការបញ្ជាទិញ​ (Order)។ ក្រុមហ៊ុន អាចធ្វើការកែប្រែ ផលិតផល ឬសេវាកម្មណាមួយដែលមាននៅលើ ឬតាមរយៈ App ឬកែប្រែតម្លៃផលិតផល ឬសេវាកម្មណាមួយ នៅពេលណាមួយក៏បានដោយមិនចាំបាច់មានការជូនដំណឹងអ្វីទាំងអស់។ ក្រុមហ៊ុន នឹងខិតខំប្រឹងប្រែងធ្វើបច្ចុប្បន្នភាពរបស់ព័ត៌មានអំពីផលិតផល ឬសេវាកម្ម ប៉ុន្តែមិនមានការប្តេជ្ញាក្នុងការធ្វើបច្ចុប្បន្នភាពព័ត៌មានទាំងនោះ ឱ្យបានទាន់ពេលវេលានោះទេ។ លោកអ្នក ទទួលស្គាល់ និងយល់ព្រមថាព័ត៌មានអំពីផលិតផល​ ឬសេវាកម្ម ដែលមាននៅលើ App អាចមិនមែនជាព័ត៌មានចុងក្រោយបំផុតនោះឡើយ។
  2. App នេះ អាចមានតំណភ្ជាប់​ (links) ដែលភ្ជាប់ទៅគេហទំព័រ និង/ឬ App ផ្សេងៗរបស់សេវាករផ្សេងទៀតដែលពាក់ព័ន្ធ (Participating Vendor) ឬភាគីផ្សេងៗណាមួយ (“គេហទំព័រ/កម្មវិធីដែលមានជាតំណភ្ជាប់”)។ លោកអ្នក ទទួលស្គាល់ និងយល់ព្រមថា គេហទំព័រ/កម្មវិធីដែលមានជាតំណភ្ជាប់នេះ មិនស្ថិតនៅក្រោមការគ្រប់គ្រងរបស់ក្រុមហ៊ុនទេ ហើយ
    ក្រុមហ៊ុន មិនទទួលខុសត្រូវ ចំពោះ និងមិនគាំទ្រ ខ្លឹមសាររបស់គេហទំព័រ/កម្មវិធីដែលមានជាតំណភ្ជាប់នោះឡើយ រួមបញ្ចូលទាំង ព័ត៌មាន ឬខ្លឹមសារណាមួយ ដែលមាននៅលើ            គេហទំព័រ/កម្មវិធីដែលមានជាតំណភ្ជាប់នោះ។ លោកអ្នក ត្រូវវិនិច្ឆ័យដោយខ្លួនឯងពាក់ព័ន្ធនឹងការទាក់ទងរបស់លោកអ្នក ជាមួយគេហទំព័រ/កម្មវិធីដែលមានជាតំណភ្ជាប់ទាំងនោះ។

ការជូនដំណឹងតាមរយៈ App (in-App notification) និងការទាក់ទងផ្សេងៗ

  1. តាមរយៈការចុះឈ្មោះសម្រាប់សមាជិកភាព និងការប្រើប្រាស់ កាត App និងគណនី លោកអ្នកយល់ព្រមក្នុងការទទួលការជូនដំណឹង ដូចជាអ៊ីមែល សារទូរស័ព្ទ ឬការជូនដំណឹងតាមរយៈ App (in-App notification) ពីក្រុមហ៊ុន ពីពេលមួយទៅពេលមួយ រួមបញ្ចូលទាំងការផ្សព្វផ្សាយពាណិជ្ជកម្មអំពី ផលិតផល ឬសេវាកម្ម (“ការទាក់ទង”)។
  2. លោកអ្នក ទទួលស្គាល់ថា ដើម្បីជ្រើសរើសយកការមិនទទួលបានការទាក់ទង លោកអ្នកត្រូវចូលទៅក្នុង App ដើម្បីកែប្រែការកំណត់នោះ។ លោកអ្នក ទទួលស្គាល់ និងយល់ព្រមថា តាមរយៈការធ្វើកែប្រែនោះ មុខងារ ឬអត្ថប្រយោជន៍សមាជិក (Membership Feature) មួយចំនួនរបស់ កាត គណនី និង/ឬ Content អាចប្រែទៅជាលែងមានសម្រាប់លោកអ្នក។

ការរក្សាទិន្នន័យ (Data Privacy)

  1. ក្រុមហ៊ុន អនុវត្តវិធានការសមហេតុផល ដូចជាការប្រើប្រាស់វិធានការបច្ចេកទេស វិធានការជាក់ស្តែង និងវិធានការសុវត្ថិភាពផ្នែករដ្ឋបាល (administrative security measures) រួមបញ្ចូលទាំង ប្រព័ន្ធការពារកម្មវិធី (firewalls) កូដនីយកម្មលើទិន្នន័យ (data encryption) ការគ្រប់គ្រងជាក់ស្តែងលើការចូលប្រើប្រាស់ (physical access controls) និង/ឬ ការគ្រប់គ្រងព័ត៌មានរដ្ឋបាល ដើម្បីធានាការអនុវត្តកាតព្វកិច្ចរបស់ខ្លួនពាក់ព័ន្ធនឹងទិន្នន័យក្រោមច្បាប់គ្រប់គ្រង និងព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក រួមបញ្ចូលដោយមិនកំណត់ត្រឹមតែចំណុចខាងក្រោម (“ទិន្នន័យ”) ដែលអាចត្រូវបានប្រមូល សម្រាប់គោលបំណងរបស់ កាត App គណនី និងសមាជិកភាព៖

(ក) ឈ្មោះ ភេទ ថ្ងៃខែឆ្នាំកំណើត លេខទូរស័ព្ទដៃ អ៊ីមែល និងទីតាំងភូមិសាស្រ្ត GPS របស់លោកអ្នក

(ខ) លេខកាតឥណទាន និងព័ត៌មានសម្រាប់ការទូទាត់ផ្សេងទៀតរបស់លោកអ្នក

(គ) ប្រវត្តិនៃការបញ្ជាទិញ​ (Order) ដូចជាមុខទំនិញ ដែលបានទិញ ចំនួន និងភាពញឹកញាប់នៃការបញ្ជាទិញរបស់លោកអ្នក

(ឃ) ការសាកសួរព័ត៌មាន សំណួរ និងមតិយោបល់របស់លោកអ្នក​ និង

(ង) ពេលវេលាដែលលោកអ្នកបានចំណាយនៅលើ App និងគេហទំព័រ/កម្មវិធី ដែលមានជាតំណភ្ជាប់ ដែលលោកអ្នកចូលមើលជាញឹកញាប់ តាមរយៈ App ជាដើម។

  1. តាមរយៈការចុះឈ្មោះសម្រាប់សមាជិកភាព និងការប្រើប្រាស់ កាត App និងគណនី
    លោកអ្នក ទទួលស្គាល់ និងយល់ព្រមថា៖

(ក) ទិន្នន័យរបស់លោកអ្នក អាចត្រូវបានប្រមូល ប្រើប្រាស់ បង្ហាញ ផ្ទេរ និងរក្សាទុកដោយក្រុមហ៊ុន និងសេវាករផ្សេងទៀតដែលពាក់ព័ន្ធ (Participating Vendor) ដើម្បីគោលបំណងរបស់ កាត App គណនី សមាជិកភាព អត្ថប្រយោជន៍សមាជិក (Membership Feature) ការប្រើប្រាស់របស់លោកអ្នកចំពោះ App កាត គណនី ឬContent ណាមួយ ដូចជាសម្រាប់ការដាក់ផ្សាយពាណិជ្ជកម្ម ព្រឹត្តិកាណ៍ ឬការផ្សព្វផ្សាយកម្មវិធី (promotions) របស់ក្រុមហ៊ុន ការជម្រុញផលិតផល ឬសេវាកម្មដែលមានស្រាប់របស់ក្រុមហ៊ុន ឬការបង្កើតសមិទ្ធិផលថ្មីៗជាដើម និង

(ខ) អ៊ីនធឺណេត និងការផ្ទេរទិន្នន័យ មិនអាចមានភាពឯកជន ឬមានសុវត្ថិភាពទាំងស្រុងនោះទេ។ លោកអ្នក​ យល់ដឹងថាទិន្នន័យ ដែលលោកអ្នកបាន  ផ្តល់នៅពេលចុះឈ្មោះបង្កើតគណនី រក្សាទុកនៅក្នុងគណនី ឬបានផ្ញើទៅ App ក្នុងអំឡុងពេលសមាជិកភាព អាចត្រូវបានអាន ឬទាញយកដោយភាគីផ្សេងៗ បើទោះបីជាមានការជូនដំណឹងថា ការផ្ទេរជាក់លាក់ណាមួយនោះត្រូវបានដាក់កូដការពារ
សុវត្ថិភាព (encrypted) ហើយក៏ដោយ (ឧទាហរណ៍ដូចជា ព័ត៌មានអំពីកាត
ឥណទាន ត្រូវបានដាក់កូដការពារសុវត្ថិភាព (encrypted) ជាដើម)។

  1. លោកអ្នក ទទួលស្គាល់ និងយល់ព្រមថា៖

(ក) ក្រុមហ៊ុន អាចបង្ហាញទិន្នន័យរបស់លោកអ្នក តាមការតម្រូវដោយច្បាប់គ្រប់គ្រង ឬតាមសំណើអាជ្ញាធរមានសមត្ថកិច្ចរបស់រដ្ឋាភិបាល និង

(ខ) ក្រុមហ៊ុន អាចចែករំលែកទិន្នន័យរបស់លោកអ្នក រួមបញ្ចូលដោយមិនកំណត់ត្រឹមតែទៅកាន់ ម្ចាស់ភាគហ៊ុន អភិបាល ប្រធាន ក្រុមហ៊ុនបុត្រសម្ព័ន្ធ និងសម្ព័ន្ធក្រុមហ៊ុន​ សន្តតិជន និយោជិត ភ្នាក់ងារ អ្នកទទួលអាជ្ញាប័ណ្ណ អ្នកផ្តល់អាជ្ញាប័ណ្ណ     សវនករ ឬ អ្នកផ្តល់ជំនួយផ្នែកហរិញ្ញវត្ថុ (financier) ឬអ្នកទទួលការផ្ទេរ ក្នុងករណីមានការធ្វើហិរញ្ញប្បទាន ឬករណីផ្ទេរភាគហ៊ុន ផ្ទេរអាជីវកម្ម ឬទ្រព្យសម្បត្តិ
ជាដើម។

  1. លោកអ្នក ទទួលស្គាល់ និងយល់ព្រមថា ដើម្បីជ្រើសយកការមិនចែករំលែកទិន្នន័យ លោកអ្នក ​នឹងត្រូវកែប្រែការកំណត់ (setting) នោះ នៅក្នុងគណនីរបស់លោកអ្នកតាមរយៈ App។
  2. លោកអ្នក ទទួលស្គាល់ថា នៅពេលជ្រើសយកការមិនចែករំលែកទិន្នន័យ លោកអ្នក ​នឹងត្រូវកែប្រែការកំណត់ (setting) នោះ នៅក្នុងគណនីរបស់លោកអ្នកតាមរយៈ App។ លោកអ្នក ទទួលស្គាល់ និងយល់ព្រមថា តាមរយៈការធ្វើបែបនេះ មុខងារ ឬអត្ថប្រយោជន៍សមាជិក (Membership Feature) មួយចំនួន កាត គណនី និង/ឬ Content អាចប្រែទៅជាលែងមានសម្រាប់លោកអ្នក។

ការបដិសេធការទទួលខុសត្រូវ

  1. សេវាករផ្សេងទៀតដែលពាក់ព័ន្ធ (Participating Vendor) និងលោកអ្នក ទទួលស្គាល់ និងយល់ព្រមថា មិនមានករណីណាមួយ ដែលក្រុមហ៊ុនត្រូវទទួលខុសត្រូវចំពោះការខូចខាត ដែលជាលទ្ធផល ឬដែលកើតឡើងពី ប្រតិបត្តិការរវាងសេវាករផ្សេងទៀតដែលពាក់ព័ន្ធ (Participating Vendor) និងលោកអ្នក ទោះបីជាប្រតិបត្តិការនោះ ត្រូវបានបំពេញនៅលើ ឬតាមរយៈ App ក៏ដោយ។
  2. ក្រុមហ៊ុន មិនធានា និងអះអាងថា គណនី សមាជិកភាព អត្ថប្រយោជន៍សមាជិក (Membership Feature) ការប្រើប្រាស់របស់លោកអ្នកពាក់ព័ន្ធនឹងផ្នែកណាមួយរបស់ App ឬ App កាត​ Content​ ឬគេហទំព័រ/កម្មវិធីដែលមានជាតំណភ្ជាប់ មិនមានកំហុស ឬការរាំងស្ទះណាមួយឡើយ ឬក៏ App នឹងតែងតែផ្តល់នូវលទ្ធផលជាក់លាក់ណាមួយ ទៅតាមបំណងរបស់លោកអ្នករហូតនោះទេ។
  3. លោកអ្នក ត្រូវទទួលខុសត្រូវទាំងស្រុង ចំពោះគណនី សមាជិកភាព អត្ថប្រយោជន៍ សមាជិក (Membership Feature) ការប្រើប្រាស់របស់លោកអ្នកចំពោះផ្នែកណាមួយរបស់ App ឬ App កាត​ Content ​ឬគេហទំព័រ/កម្មវិធីដែលមានជាតំណភ្ជាប់។
  4. ក្រុមហ៊ុន បដិសេធចំពោះការទទួលខុសត្រូវណាមួយ និងទាំងស្រុង ចំពោះសកម្មភាព ការខកខានមិនបានធ្វើ និងសកម្មភាពរបស់ភាគីណាមួយទាក់ទងនឹងកាត App គណនី សមាជិកភាព         អត្ថប្រយោជន៍សមាជិក (Membership Feature) ការប្រើប្រាស់របស់លោកអ្នកចំពោះផ្នែកណាមួយរបស់ App ឬ App កាត​  Content ឬគេហទំព័រ/កម្មវិធីដែលមានជាតំណភ្ជាប់ ដូចជាកំហុស ឬការខកខានណាមួយ ដោយសារគ្រឿងបរិក្ខារកុំព្យូទ័រ (hardware) សូហ្វវែរ (software) បណ្តាញ ប្រព័ន្ធ និង/ឬ ម៉ាស៊ីនមេ (server) ជាដើម ដែល App ត្រូវបានប្រើប្រាស់ភ្ជាប់ជាមួយ រួមបញ្ចូលទាំងកំហុសណាមួយ ព័ត៌មានមិនត្រឹមត្រូវ ឬការក្លែងបន្លំ ដោយម្ចាស់គណនី ឬបុគ្គលណាម្នាក់ ដែលអាចចូលមើល អត្តសញ្ញាណអ្នកប្រើប្រាស់ (user ID) លេខសម្ងាត់ (password) គណនី ឬព័ត៌មានផ្សេងៗរបស់លោកអ្នក។
  5. ការបដិសេធការទទួលខុសត្រូវ ត្រូវអនុវត្តចំពោះការខូចខាត ការទទួលខុសត្រូវ ឬការរងរបួសណាមួយ និងទាំងអស់ ដែលបណ្តាលមកពី វិការៈ ការខកខានមិនបានអនុវត្តកាតព្វកិច្ច កំហុស ការខកខាន ការរំខាន ការលុបចោល ការពន្យារពេលក្នុងដំណើរការ ឬការផ្ទេរ វីរុសកុំព្យូទ័រ ខ្សែទាក់ទងមិនដំណើរការ អំពើចោរកម្ម ឬការចូលប្រើប្រាស់ (access) ដែលមិនមានការអនុញ្ញាត ទោះបីដោយកិច្ចសន្យា ឬអត់ក៏ដោយ។

សំណងការខូចខាត

  1. លោកអ្នក ត្រូវសង និងបញ្ចៀសក្រុមហ៊ុន ម្ចាស់ភាគហ៊ុន អភិបាល បុគ្គលិកផ្នែកគ្រប់គ្រង ក្រុមហ៊ុនបុត្រសម្ព័ន្ធ និងសម្ព័ន្ធ​ក្រុមហ៊ុន សន្តតិជន និយោជិត ភ្នាក់ងារ ឱ្យរួចផុតពីរាល់ការទាមទារ ការខូចខាត ការទទួលខុសត្រូវ បណ្តឹង ឬចំណាយ (រួមបញ្ចូលទាំងកម្រៃមេធាវី)​ ដែលត្រូវបានលើកឡើងដោយភាគីតតិយជនណាម្នាក់ប្រឆាំងនឹងក្រុមហ៊ុន ដែលកើតឡើងពី ឬពាក់ព័ន្ធនឹងកាត​ App គណនី សមាជិកភាព អត្ថប្រយោជន៍សមាជិក (Membership Feature) ការប្រើប្រាស់របស់លោកអ្នកពាក់ព័ន្ធនឹង ផ្នែកណាមួយរបស់ App ឬ App កាត​ Content​ ឬ គេហទំព័រ/កម្មវិធីដែលមានជាតំណភ្ជាប់។

កម្រិតនៃការទទួលខុសត្រូវ

  1. ប្រសិនបើ ក្រុមហ៊ុន ត្រូវបានរកឃើញថាត្រូវទទួលខុសត្រូវចំពោះការខូចខាត ឬការបាត់បង់ ដែលកើតឡើង ឬពាក់ព័ន្ធជាមួយនឹង គណនី សមាជិកភាព អត្ថប្រយោជន៍សមាជិក (Membership Feature) ណាមួយ ការប្រើប្រាស់របស់លោកអ្នកពាក់ព័ន្ធនឹងផ្នែកណាមួយរបស់ App ឬ App កាត​ Content ​ឬគេហទំព័រ/កម្មវិធីដែលមានតំណភ្ជាប់នោះ មិនមានករណីណាមួយ ការទទួលខុសត្រូវរបស់ក្រុមហ៊ុន មានតម្លៃលើសពីទឹកប្រាក់សុទ្ធចំនួន USD ៤.៩៩ នោះទេ។

ច្បាប់គ្រប់គ្រង និងការដោះស្រាយវិវាទ

  1. រាល់វិវាទទាំងអស់ ដែលកើតចេញពី ឬទាក់ទងនឹងបញ្ញត្តិ និងលក្ខខណ្ឌទាំងនេះ គណនី សមាជិកភាព អត្ថប្រយោជន៍សមាជិក (Membership Feature) ណាមួយ ការប្រើប្រាស់របស់លោកអ្នកចំពោះផ្នែកណាមួយរបស់ App ឬ App កាត Content ណាមួយ ឬគេហទំព័រ/កម្មវិធីដែលមានជាតំណភ្ជាប់ រួមបញ្ចូលនូវសំណួរនានាពាក់ព័ន្ធនឹងអត្ថិភាព អានុភាព      អនុវត្ត សុពលភាព ការបកស្រាយ ឬការបញ្ចប់ ត្រូវគ្រប់គ្រង និងបកស្រាយតាមច្បាប់ និងបញ្ញត្តិនៃព្រះរាជាណាចក្រកម្ពុជា (“ច្បាប់គ្រប់គ្រង”)។
  2. ក្នុងករណី ដែលមានវិវាទកើតចេញពី ឬទាក់ទងនឹងបញ្ញត្តិ និងលក្ខខណ្ឌទាំងនេះ គណនី សមាជិកភាព អត្ថប្រយោជន៍សមាជិក (Membership Feature) ណាមួយ ការប្រើប្រាស់របស់លោកអ្នកពាក់ព័ន្ធនឹងផ្នែកណាមួយរបស់​ App ឬ App កាត Content ណាមួយ ឬ        គេហទំព័រ/កម្មវិធីដែលមានជាតំណភ្ជាប់ រួមបញ្ចូលទាំងសំណួរនានាពាក់ព័ន្ធនឹងអត្ថិភាព អានុភាពអនុវត្ត សុពលភាព ឬការបញ្ចប់ វិវាទនោះ ត្រូវដោះស្រាយដោយសន្តិវិធី និងការយោគយល់គ្នា និងភ្លាមៗ ដោយភាពសុចរិត និងស្មោះត្រង់រវាងគូភាគី។ ប្រសិនបើវិវាទនោះ មិនត្រូវបានដោះស្រាយរវាងគូភាគីក្នុងអំឡុងពេល ៩០ (កៅសិប) ថ្ងៃប្រតិទិនទេនោះ ភាគីណាមួយ អាចបញ្ជូនវិវាទនោះ និងដោះស្រាយជាស្ថាពរដោយមជ្ឈត្តកម្មនៅក្នុង       ព្រះរាជាណាចក្រកម្ពុជា ស្របតាមវិធានស្តីពីមជ្ឈត្តការរបស់មជ្ឈមណ្ឌលជាតិនៃមជ្ឈត្តការផ្នែកពាណិជ្ជកម្ម (ម.ជ.ម) ដែលមានជាធរមាននៅពេលចាប់ផ្តើមមជ្ឈត្តការ។​ តាមរយៈការយោងនៅក្នុងប្រការនេះ វិធានម.ជ.ម ត្រូវបានចាត់ទុកជាផ្នែកមួយនៃបញ្ញត្តិ និងលក្ខខណ្ឌទាំងនេះ។ វេទិកាមជ្ឈត្តការ ត្រូវមានមជ្ឈត្តករចំនួន ០១​ (មួយ) រូប។ ភាសា ដែលប្រើក្នុង     មជ្ឈត្តការ គឺភាសាខ្មែរ។

បញ្ញត្តិផ្សេងៗ

  1. ប្រសិនបើបញ្ញត្តិណាមួយ នៃបញ្ញត្តិ និងលក្ខខណ្ឌទាំងនេះ ត្រូវបានបកស្រាយដោយតុលាការ ឬអាជ្ញាធរដែលមានសមត្ថកិច្ចផ្សេងទៀតថា មិនអាចអនុវត្តបាន ឬអសុពលភាពក្រោមច្បាប់គ្រប់គ្រង បញ្ញត្តិណាមួយនោះ នឹងមិនមានអានុភាពអនុវត្ត ត្រឹមតែទំហំនៃការមិនអាចអនុវត្តបាន ឬអសុពលភាពនោះតែប៉ុណ្ណោះ ដោយបញ្ញត្តិដទៃទៀតនៃបញ្ញត្តិ និងលក្ខខណ្ឌនេះ ត្រូវបន្តមានសុពលភាពអនុវត្ត។
  2. បញ្ញត្តិ និងលក្ខខណ្ឌទាំងនេះ ត្រូវបានធ្វើឡើងជាភាសាខ្មែរ និងភាសាអង់គ្លេស។ ក្នុងករណី មានភាពខុសគ្នារវាងខ្លឹមសារជាភាសាខ្មែរ និងភាសាអង់គ្លេស ខ្លឹមសារជាភាសាអង់គ្លេស ត្រូវមានឧត្តមានុភាព។

ការសាកសួរព័ត៌មាន​ និងមតិយោបល់

  1. សម្រាប់ការសាកសួរព័ត៌មានបន្ថែម និងមតិយោបល់ សូមទាក់ទងមកកាន់សេវាកម្មបម្រើអតិថិជនរបស់ ខយ តេ (KOI Thé) តាមរយៈទូរស័ព្ទលេខ៖ +៨៥៥ ៧០ ៣៣២៩២៥ ឬតាមរយៈអ៊ីមែល admin@karanakkoithe.com។​ លោកអ្នក ទទួលស្គាល់ និងយល់ព្រមថា ការសាកសួរ និងមតិយោបល់របស់លោកអ្នក មិនមែនជាព័ត៌មានសម្ងាត់ឡើយ ដោយក្រុមហ៊ុន អាចប្រើប្រាស់ព័ត៌មានទាំងនោះបានដោយសេរី។

 

MOBILE APPLICATION AND MEMBERSHIP CARD​​​​​​

By signing up an account via the KOI Thé Cambodia Mobile Application (“App”), which is owned and operated by KARANAK KOI Café Pte., Ltd. (“Company”) and its licensors, if any, to register the KOI Thé Cambodia Membership Card (“Card”) for a membership with the Company, you agree and are bound by following terms and conditions (“Terms of Use”):

Agreement to Terms of Use

1. The Company reserves the right to, at its discretion, modify these Terms of Use at any time without notice. The change shall be effective immediately upon posting on the App. 

2. Although the Company uses its reasonable effort to notify the change, it is your sole responsibility to check these Terms of Use from time to time to keep yourself updated with the change. Your continued use of the App or the Card following any of the changes will be deemed as your acceptance and agreement to such change.

Content

3. All texts, interfaces, graphics, photographs, trademarks, logos, sounds, music, artworks and computer code including but not limited to design, structure, selection and arrangement of the aforesaid items, contained on the App or the Card, are owned, controlled or licensed by or to the Company (“Content”).

4. No part of the App, the Card, or the Content may be translated, copied, reproduced, republished, uploaded, posted, publicly displayed, encoded, transmitted, or distributed in any way without the Company’s prior written consent.

5. You may use any Content on the App that the Company purposely made available for downloading from the App, provided that you: 

Membership and Class

6. Membership with the Company and use of the App is not intended for any residents in Cambodia, who is less than 18 (eighteen) years old as of the sign-up date on the App for a registration of a membership (“Membership”). 

7. The Card, the Membership, and the Account are not transferable and can only be used by each person whom the Card is registered with the Company. 

8. The Company, at its discretion, may from time to time assign any feature and/or benefit for each class of Membership, e.g. grant of a free drink during birth month, Members Points or Reward Points for exchange of any product, service, or merchandise of the Company etc., (“Membership Feature”) by sending you an in-App notification, or message to the registered mobile phone or e-mail registered for the Account. 

9. The Company may grant the Membership Feature with the expiry date, and specific terms and conditions. The granted Membership Feature is neither transferrable nor converted into cash.

10. The Company reserves the right to, at its discretion, modify, suspend, or terminate any granted Membership Feature at any time without notice and/or reason. 

11. Details regarding class of the Membership, available types of point, their requirements and validities, as well Membership Feature are available here:

Account and Security

12. Following your obtaining of the Card, you will be required to complete registration of the Membership by using the App to sign up an account (including setting up a user ID, password, mobile phone number, e-mail and other certain information) (“Account”). Successful applicant of the Card will receive a notification to verify the Account before having the Membership and the Account confirmed by the Company. For any Account that does have any Order made at all within 03 (three) years from the date on which the Membership and the Account are confirmed, the Company shall have the discretion to terminate such Membership and Account without any notice.

13. You are entirely responsible for maintaining information that you hold for your Account confidential, including user ID, password, and for all activities that occurs or are transacted under your Account. You shall notify the Company immediately of lost or stolen Card, unauthorized use of your user ID, password, the Account, or any other breach of security. 

14. You may be held liable for losses incurred by the Company or any other user of the App or the Card due to any person’s use of your Card, user ID, password, or the Account as a result of your failure to keep your Account’s information secured and confidential, or stolen or loss of the mobile device installing the App with sign-in information or the Card. The Company is not responsible for stolen or lost Data (as defined in Clause 32 below), if any, contained thereon the Card and/or of the Membership, or the Account. You shall notify the Company as soon as possible about such incident. 

15. For loss of the Card by whatsoever reasons, you shall bear all costs for each replacement. The Company agrees to continue the Membership, the Membership Feature including Member Point or Reward Point, if any, already earned or rewarded in the stolen or lost Card prior to the replacement of a new Card.

16. You may not use other person’s Card, user ID, password, or the Account without a prior written consent of the holder of such Card, user ID, password, or the Account. The Company shall not be liable for any loss or damage arising from your failure to comply with this obligation.

Use of the App

17. You shall not attempt to access, acquire, copy, or monitor any portion of or the App or any Content, or in any way reproduce or circumvent the navigational structure or presentation of the App or any Content, as an attempt to trace or obtain or for tracing or obtaining any data, information, materials, or documents (e.g. user ID, password, personal identification, or information about payment or credit card other than of your own) through any means that are not purposely made available on the App. 

18. You shall not attempt to gain unauthorized access to any portion of or the App, infrastructure of the App, any network, system, or server connected to the App, or to any features offered on or through the App, by hacking or any other means.

19. You shall not attempt to or test vulnerability of the App, infrastructure of the App, any network, system, or server connected to the App, nor breach the security or authentication measures on the App or any network, system, or server connected to the App.

20. You agree not to use any device or software to interfere or attempt to interfere operation of the App or any transaction being conducted on the App.

21, You shall not forge or manipulate any identity or information to disguise the origin of any data sent to the Company on or through the App including pretending or impersonating any other person.

22. You may not use the App or any Content for any purpose that is unlawful or prohibited by these Terms of Use or the Governing Law, or to solicit performance of any activity that is illegal or infringes the rights of Company or others.

23. The Company reserves the right to bar any such activity including but not limited to all of the above activities.

Modification, Suspension or Termination

24. The Company reserves the right to, at its discretion, at any time without notice and/or reason modify, suspend or terminate operation of or your access to the Card, any portion of or the App, the Account, the Membership or any Membership Feature. Your continued use of the Card, the App, and the Account after the change will be deemed your acceptance of such change and you agree that the Company shall not be liable for any loss of benefit and/or damage resulting therefrom the amendment.

25. The Company may at any time perform error correction, routine maintenance, or otherwise deemed necessary for the operation of the App.

26. Incompliance with any of the Terms of Use, misuse of the Card, the App, the Account, the Membership, any Membership Feature, or Content may result in suspension or termination of the Card, the App, the Account, the Membership, any Membership Feature, or Content including your current and/or future access to the Account, the portion of, or the App without any whatsoever liabilities to you and/or any person.

27. The user shall, promptly following the compliance of term and condition, hold the right to request personal data termination, comply with all reasonable request from the user with respect to the deletion of any remaining personal data in the app. The user may request through emails at admin@koithecambodia.com or customer service
at +855 70 332925 or Telegram ID : @KOITheKHApp

Transaction and Other Terms and Conditions

28. Additional terms and conditions may apply to transactions that you are able to perform via your Account, e.g. sale and purchase of any products or services of the Company either via the App or at any physical KOI Thé outlets (“Outlet”) including order of the products or services on the App for any pick-up or delivery or at the Outlet (“Order”), any Membership Feature such as Member Point, Reward Points, contests, promotions, or other similar features (“Specific T&C”), all of which form a part of these Terms of Use by this reference. 

29. If there is a conflict between these Terms of Use and the Specific T&C, the latter terms shall prevail with respect to your use of that portion, feature or service.

30. Transaction, i.e. sale and purchase of any products or services of the Company either via the App or at the Outlet, are solely between the Company (as a seller) and you (as a consumer). The Company, has no responsibility or obligation with respect to due online payment or delivery of the Order, if any, performed by any participating third-party service providers (“Participating Vendor”), which are made available on the App for delivering service of the Order, payment (including disputes, if any, between you and any of the Participating Vendor).

31. You shall be bound by the Specific T&C, including where applicable you:

32. The following terms also govern and apply to your use of the Card, the App, the Account, the Membership, any Membership Feature and/or Content and they are incorporated herein by this reference. The referred document(s) may be modified from time to time and are effective immediately upon posting such changes on the App.

33. The Company reserves the right to limit time, menu, quantity of the products or services available on the App for the Order. The Company may make changes to any products or services offered on or through the App, or to the applicable prices for any such products or services, at any time without notice. The Company put reasonable effort to update information about the products or services but makes no commitment to timely update such information. You acknowledge and accept that information on the App about the products or services may not always be up to date. 

34. This App may contain links to other websites and/or mobile applications of the Participating Vendor or any other parties (“Linked Sites/Apps”). You acknowledge and agree that such Linked Sites/Apps are not under the Company’s control, and the Company is not responsible for and does not endorse content of such Linked Sites/Apps, including any information or materials contained on such Linked Sites/Apps. You shall make your own judgment regarding your interaction with these Linked Sites/Apps.

In-App Notification and Other Communications

35. Having signed-up for the Membership and by using the Card, the App, and the Account, you, by default, agree to receive notice, e.g. e-mail, text message or in-App notification, from the Company from time to time including promotional communication about the products or services (“Communication”).

36. You acknowledge that to opt out from receiving the Communication, you will have to modify setting of your Account on the App. You, further, acknowledge and agree that by doing so, certain function or feature of the Membership, the Card, the App, the Account, and/or the Content may become unavailable to you. 

Data Privacy

37. The Company implements reasonable measures, e.g. use of technical, physical, and administrative security measures including firewalls, data encryption, physical access controls, and/or administrative informational controls, to ensure compliance of its obligations with the Governing Law in relation to your data and personal information including but not limited to below (“Data”), which may be collected for the purpose of the Card, the App, the Account and the Membership:  

38. Having signed-up for the Membership and by using the Card, the App, and the Account, you, by default, acknowledge and agree that:

39. You acknowledge and agree that:

40. You acknowledge and agree that to opt out from sharing the Data, you will have to modify setting of your Account on the App.

41. You acknowledge that to opt out from sharing the Data, you will have to modify setting of your Account on the App. You, further, acknowledge and agree that by doing so, certain function or feature of the Membership, the Card, the App, the Account, and/or the Content may become unavailable to you. 

Disclaimer

42. The Participating Vendor and you acknowledge and agree that under no circumstances must the Company be liable for any damages that results from or arises out of transaction between the Participating Vendor and you, although such transaction is concluded on or through the App.

43. The Company does not warrant and represent that the Account, the Membership, any Membership Feature, your use portion of or the App, the Card, any Content, or the Linked Sites/Apps are free from error or interruption, or that the App will always produce specific result that you intend. 

44. You assume total responsibility for the Account, the Membership, any Membership Feature, your use portion of or the App, the Card, any Content, or the Linked Sites/Apps. 

45. The Company disclaims any and all liabilities for acts, omissions and conduct of any party in connection with or related to the Card, the App, the Account, the Membership, any Membership Feature, your use portion of or the App, the Card, any Content, or the Linked Sites/Apps, e.g. any error or failures resulting from any hardware, software, network, system and/or server that the App must be used in connection with including any error, incorrect information or fraud by any Account’s holder or any person, who has access to your user ID, password, the Account, or other information. 

46. These disclaimers shall apply to any and all damages, liabilities or injuries caused by any defect, failure of performance, error, omission, interruption, deletion, delay in operation or transmission, computer virus, communication line failure, theft, or unauthorized access, whether contractually or otherwise.

Indemnity

47. You shall indemnify and hold the Company, its shareholders, directors, executives, subsidiaries and affiliates, successors, employees, and agents, harmless from any demands, losses, liabilities, claims or expenses (including attorneys’ fees), made against the Company by any third party arising out of or in connection with the Card, the App, the Account, the Membership, any Membership Feature, your use portion of or the App, the Card, any Content, or the Linked Sites/Apps.

Limitation of Liability 

48. If the Company is found to be liable to you for any damage or loss which arises out of or in connection with the Account, the Membership, any Membership Feature, your use portion of or the App, the Card, any Content, or the Linked Sites/Apps, the Company’s liability shall, in no event, be more than the net amount of USD 4.99.

Governing Law and Dispute Resolution

49. All disputes arising out of or in connection with these Terms of Use, the Account, the Membership, any Membership Feature, your use portion of or the App, the Card, any Content, or the Linked Sites/Apps including any question regarding its existence, enforceability, validity, interpretation or termination shall be governed by and construed in all respects in accordance with the laws and regulations of Cambodia (“Governing Law”).

50. In the event of dispute arising out of or in connection with these Terms of Use, the Account, the Membership, any Membership Feature, your use portion of or the App, the Card, any Content, or the Linked Sites/Apps including any question regarding its existence, validity, performance or termination, the dispute shall be first resolved amicably and promptly in good faith between the parties. If the dispute cannot be resolved between the parties within 90 (ninety) calendar days, either party may refer such dispute to and finally resolved by arbitration in the Kingdom of Cambodia in accordance with the Arbitration Rules of the National Commercial Arbitration Center (NCAC) being in force at the time of commencement of arbitration and by reference in this clause the NCAC Rules are deemed to be incorporated as part of this contract. The Tribunal shall consist of one arbitrator. The language of the arbitration shall be in Khmer.

Miscellaneous

51. If any provision of these Terms of Use is held by the court or other tribunal of competent jurisdiction as void or unenforceable under the Governing Law, such provision shall be voided or unenforceable only to the minimum extent necessary and the remaining provisions of the Terms of Use shall remain effective in full force and effect.

52. These Terms of Use are prepared in Khmer and English language. In the event of discrepancies between the Khmer and English versions, the English version shall prevail.

Inquiry and Feedback

53. For inquiry and feedback, please contact KOI Thé Customer Service at +855 70 332925 or at admin@karanakkoithe.com. You acknowledge and agree that your inquiry and feedback are non-confidential that the Company is free to use any of them without restriction.